លោក ស សុខា ណែនាំឱ្យអភិបាលខេត្តស្ទឹងត្រែង ត្រូវបន្តធ្វើឱ្យតំបន់ព្រំដែន កាន់តែមានសន្តិភាព
ខេត្តស្ទឹងត្រែង ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ ចាត់ទុកតំបន់ព្រំដែន មានសន្តិភាព និងមានការអភិវឌ្ឍ ដែលជាគោលដៅចំបងសម្រាប់ខេត្តជាប់ព្រំដែន នៃប្រទេសជិតខាង ហើយគណៈអភិបាលខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យប្រសើរឡើង។
ថ្លែងក្នុងពិធីប្រកាសចូលកាន់ តំណែង អភិបាល នៃអភិបាលខេត្តស្ទឹងត្រែងនៅសាលប្រជុំសាលាខេត្ត នីថ្ងៃទី១១កក្កដាឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ ជម្រុញបន្ថែមរទៅ អភិបាលខេត្ត ចូលកាន់តំណែងថ្មី ត្រូវបន្តអនុវត្តកិច្ចការងារ បន្តពីអភិបាលខេត្តមុន ដែលបានផ្លាស់ប្តូរ ធ្វើយ៉ាងណាប្រឹងប្រែង ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពតម្លាភាព និងធ្វើឱ្យខេត្តមានការអភិវឌ្ឃរីកចម្រើន ឆ្លើយតមទៅតាមគោលនយោបាន របស់រាជរដ្ឋាភិបាល។
លោក ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា គោលដៅធំបំផុតអភិបាលខេត្តថ្មី ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដូចធ្លាប់បានដឹងជ្រួតជា្របមកហើយថា សម្ដេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ធ្លាប់តែធ្វើឱ្យតំបន់ ដែលមានសង្គ្រាមក្លាយទៅជាតំបន់មានសន្តិភាព និងនាំមកនូវការរីកចម្រើន។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្ត្រី ចង់ឃើញតំបន់ ដែលធ្លាប់តែពោរពេញទៅដោយសង្គ្រាម ឱ្យក្លាយទៅជាតំបន់មានសន្តិភាព មានការអភិវឌ្ឍ និងការ នាំមកនូវការរីកចម្រើនជូនប្រជាពលរដ្ឋ។
លោកមានជំនឿថា ពិតជាមានសារៈសំខាន់ សម្រាប់ក្រុមប្រឹក្សាអភិបាលខេត្ត ថាបន្តអនុវត្តថែមទៀត នៅ ការទំនាក់ទំនង ក៏ដូចជាការសហការល្អជាមួយបណ្ដា ខេត្តប្រទេសជិតខាង ដែលយើងធ្លាប់ធ្វើកន្លងមក។
លោក ស សុពុត្រា អភិបាលខេត្តស្ទឹងត្រែងថ្មី មានឡើងប្រសាសន៍ដោយប្តេជ្ញាចិត្តថា នឹងបន្តអនុវត្តឱ្យបានតាមការណែនាំ របស់លោក ស សុខា ដើម្បីបម្រើផលប្រយោជន៍ជាតិនិងប្រជាជនជាធំ។
លោកបន្តថា នឹងខិតខំដឹកនាំមន្ត្រីរាជការ អនុវត្តនូវគោលនយោបាយបច្ចកោណ របស់រាជរដ្ឋាភិបាល ឱ្យបានសម្រេចជោគជ័យ ជូនរាជរដ្ឋាភិបាល និងធ្វើឱ្យខេត្តស្ទឹងត្រែងកាន់តែមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋ មានជីវភាពធូរធារបន្ថែមទៀត។
សូមបញ្ជាក់ថា ការប្រកាសចូលកាន់តំណែង អភិបាល នៃអភិបាលខេត្តស្ទឹងត្រែង គឺ លោក ស សុពុត្រា មកពី អភិបាលរងខេត្តកំពុងស្ពី ចូលកាន់តំណែងជាអភិបាល នៃអភិបាលខេត្តស្ទឹងត្រែង ជំនួស លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ឡើងទៅបំពេញភារកិច្ចជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕