លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ចុះពិនិត្យទីតាំងបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ!

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក គួច  ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងត្រៀម បើកការដានសាងសង់ គម្រោងព្រែកជីកហ្វូណន តេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំរោងធំ ស្រុកកៀនស្វាយ អមដំណើរ ដោយ លោក អភិបាល រងខេត្ត កងកម្លាំងមន្ទីរអង្គភាព ជំវិញខេត្តកណ្តាល និងលោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ ព្រមទាំងមន្ត្រីជុំវិញ រដ្ឋបាលសាលាស្រុកកៀនស្វាយ ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ជាថ្ងៃបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ ក្រោមអធិបតីភាព សមេ្តចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ ក៏មានរៀបចំពិធីដុតកាំជ្រួច និងទូងស្ករថែមទៀតផង៕ ដោយ៖ សម្រែកកូនខ្មែរ

អត្ថបទដែលជាប់ទាក់ទង