លោក លី វ៉ាន់ហុង អគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាលក្រសួងព័ត៌មាន ទទួលមរណភាព ដោយរោគាពាធ

រាជធានីភ្នំពេញ ៖ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាល នៃក្រសួងព័ត៌មាន បានទទួលមរណភាព នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយរោគាពាធ។

នេះបើតាមការបញ្ជាក់ របស់លោក ខៀវ កាញារិទ្ធ តាមរយៈ Facebook ផ្លូវការរបស់លោក។

បច្ចុប្បន្នសព លោក លី វ៉ាន់ហុង កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅបុរីប៉េងហួត បឹងស្នោ៕

 

អត្ថបទដែលជាប់ទាក់ទង