លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ជួបសំណេះសំណាលជាមួយ និវត្តន៍ជន អាវុធហត្ថមានជម្ងឺ គ្រួសារអាវុធហត្ថពលី-មរណៈ

ខេត្តត្បូងឃ្មុំ ៖ ដើម្បីអបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) នាពេលខាងមុខនេះ ក៏ដូចជា ដើម្បីជាការលើកទឹកចិត្ត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយ និវត្តន៍ជន អាវុធហត្ថមានជម្ងឺ គ្រួសារអាវុធហត្ថពលី-មរណៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងនាំយកជំនួយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនផងដែរ។

មានប្រសាសន៍ ក្នុងឳកាសនោះ លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា បានលើកឡើងថា ក្នុងនាមយើងជាអ្នកជំនាន់ក្រោយត្រូវតែយកចិត្ត ទុកដាក់ខ្ពស់បំផុត ចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ជាពិសេស និវត្តន៍ជន អាវុធហត្ថមានជម្ងឺ ព្រមទាំងគ្រួសារអាវុធហត្ថពលី-មរណៈ ដោយមិនត្រូវទុកឳ្យពួកគាត់រស់នៅឯកោ ដោយមិនបានយកចិត្តទុកដាក់នោះទេ ។

លោកបន្តថា ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ណែត ជានាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោពលខេរៈភូមិន្ទ និង ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺបានយកចិត្តយ៉ាងខ្លាំងលើការរស់នៅរបស់នាយទាហាន នាយទាហានរង ជាពិសេស និវត្តន៍ជន អាវុធហត្ថមានជម្ងឺ ព្រមទាំងគ្រួសារអាវុធហត្ថពលី-មរណៈ ។

ជាមួយការសំណេះសំណាល និងសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ នាយឧត្តមសេនីយ៍ សៅ សុខា និងភរិយា ទៅប្រគល់ជូន និវត្តន៍ជន អាវុធហត្ថមានជម្ងឺ ចំនួន ៨នាក់ ដោយក្នុងនោះមានគ្រឿងឧបភោគបរិភោគ រួមទាំងថវិការកំដរដៃមួយចំនួនដែរ ។

ជាមួយគ្នានេះ មន្ត្រីកងរាជអាវុធហត្ថចូលនិវត្តន៍ និងមន្ត្រី ដែលកំពុងមានជំងឺបានលើកឡើងថា ប្រហាក់ប្រហែលគ្នាថា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍ ឃើញថា ប្រទេសជាតិមានភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងនោះការកសាង នូវហេដ្ឋារចនាសម្ព័ន្ធ ពិសេស ក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំនេះតែម្តង ។

លោកបន្តថា មន្ត្រីជំនាន់ក្រោយគឺពិតជាសសរទ្រូងប្រទេសជាតិ ដែលមានទាំងចំណេះដឹង និងចំណេះធ្វើ ដ៏មានគុណភាព និងគុណធម៌យ៉ាងល្អឥតខ្ចោះ ក្នុងការងារថែរក្សាសន្តិសុខ ជូនប្រជាជន និងប្រទេសេជាតិ ក្នុងនោះគឺមិនភ្លេចទេ មន្ត្រីចាស់ៗ ដែលចូលនិវត្ត គ្រួសារមន្ត្រី ដែល ពលីមរណៈ។

នៅថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា ក៏បានជួបសំណេះសំណាល និងផ្តាំផ្ញើរដល់មន្ត្រី កងរាជអាវុធហត្ថ ដែលត្រូវបំពេញ ភារៈកិច្ចចូលរួនឈរផែន ក្នុងទិវាខួមកំណើតកងរាជអាវុធហត្ថ លើកទី៣១ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) នៅភ្នំជំរាយខេត្តកំពងឆ្នាំង និងកម្មវិធីបើកការដ្ឋានសាងសង់សាលមហោស្របគោកធ្លក នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល ។ ក្នុងនោះលោក ក៏បាននាំយកជំនួយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅប្រគល់ជូនផងដែរមានដូចជា៖ អាវភ្លៀង មួក និងអាវយឺត ។

មានប្រសាសន៍ដំណេះសំណាល និងផ្តាំផ្ញើរក្នុងឳកាសនោះ លោក ឧត្តមសេនីយ៍ រ័ត្ន ចាន់ណា បានលើកឡើងថា ក្នុងនាមជានាយទាហានកងរាជអាវុធហត្ថ គឺត្រូវតែមានវិន័យល្អ មិនត្រូវពាក់ព័ន្ធជាមួយ អំពើខុសច្បាប់ណាមួយដាច់ខាត បើសិនរកឃើញថាមានពាក់ព័ន្ធ និងទទួលពិន័យ មិនលើកលែងដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង