អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ ទៅដឹកស្ត្រីឈឺធ្ងន់ម្នាក់ រស់នៅលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីពេទ្យ

ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ រស់នៅមូលដ្ឋានក្រុងកោះរ៉ុង ដែលមានជំងឺសន្លប់មិនដឹងខ្លួន ហើយមានអាការៈថប់ដង្ហើម ក្អកធ្លាក់ឈាម (ធ្លាប់មានជំងឺក្រពះពោះវៀន) បញ្ជូនមកដីគោក នាក្រុងព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរងគ្រោះ ឈ្មោះ ទី បូទួន អាយុ ៤២ឆ្នាំ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីខាងលើ ត្រូវបាន ក្រុមការងារ របស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន G.T.V

C របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង