គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សម្នាក់ទៀតហើយ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ជាភាគីខាងម៉ូតូ បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបុកពេញទំហឹង។

គ្រោះថ្នាក់នេះ កើតឡើងនៅម៉ោងប្រមាណ ២ជិតភ្លឺ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅម្តុំស្តុបផ្សារក្តាម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

បច្ចុប្បន្នរថយន្តបង្ក សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង