ស្ត្រីវ័យក្មេងម្នាក់ ត្រូវសង្សាច្របាច់ក សម្លាប់ក្នុងផ្ទះជួល

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នារីម្នាក់ត្រូវបានជនសង្ស័យច្របាច់កសម្លាប់ នៅបន្ទប់ជួល រួចយកទៅព្យួរក នៅជាប់និងចង្រឹងទ្វារ ហើយបិទទ្វារ ចាក់សោរពីខាងក្រៅ រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល នាវេលាម៉ោង ៤ នឹង ៤៥នាទីរសៀលថ្ងៃ ២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលជាន់ទី០១ តាមបណ្តោយផ្លូវ ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សួន មករា អាយុ ២២ឆ្នាំ ភេទស្រី ស្រុកកំណើតនៅ ខេត្តតាកែវ ស្នាក់នៅបច្ចុប្បន្ន បន្ទប់ជួលជាន់ទី០១ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក រាធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីអ្នកក្បែរខាងបានប្រាប់អោយដឹងថា នៅប្រមាណវេលាម៉ោង ០៣ទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ គាត់បានឃើញ នារីរងគ្រោះខាងលើ នឹងបុរសជាសង្សារបានដើរឡើងបន្ទប់ជាមួយគ្នា រួចក៏ចូលក្នុងបន្ទប់ចាក់សោរបាត់តែម្តង។

ប្រភពពីក្រុមគ្រួសារសាច់ញាត្តិបានអោយដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ គាត់បានទាក់ទងមកកូនស្រី តាមរយៈទូរស័ព្ទជាច្រើនដង ប៉ុន្តែជនរងគ្រោះជាកូន ខាងលើ មិនបានលើកទូរស័ព្ទនោះឡើយ។ ភ្លាមៗ ក្រុមគ្រួសាររបស់ជនរ.ងគ្រោះក៏បានចេញពីខេត្តតាកែវឡើងមកភ្នំពេញ ដើម្បីមកមើលកូនស្រីរបស់ខ្លួន។ ប៉ុន្តែខណៈពេលមកដល់វេលាម៉ោង ៤នឹង៣៥នាទីរសៀលថ្ងៃដដែល មកដល់ចំណុចខាងមុខបន្ទប់ជួល ក៏ស្រាប់តែទ្វារបន្ទប់ចាក់សោរ ប៉ុន្តែគាត់មើលទៅខាងក្នុងបន្ទប់ ឃើញស្រមោលប៉ុន្តែគោះទ្វារយ៉ាងណាក៏មិនព្រមបើកទ្វារសោះ ទើបភ្លាមៗ គាត់បានហៅអ្នកក្បែរខាងមកជួយកាត់សោរបន្ទប់។ បន្ទាប់ពីកាត់រួច ក្រុមគ្រួសារចូលទៅក្នុងបន្ទប់ នឹងបានធុំក្លិនស្អុយ ខណៈនោះដែរគាត់ក៏បានក្រឡេកមើលក្រោយ ក៏ស្រាប់តែឃើញសា.កសពកូនស្រី របស់ខ្លួន បានចងកជាប់នឹងចង្រឹងដែក ជាប់នឹងទ្វារស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ដោយពេលនោះដែរ ក្រុមគ្រួសារបានស្រែកទ្រហោយំ បង្កអោយអ្នកក្បែរខាងបង្កភ្ញាក់ផ្អើល រាយការណ៍ជូនសមត្ថកិច្ច ដើម្បីមកជួយអន្តរាគមន៍។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ នឹងបន្តទាក់ទងទៅសមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសាកសព បានឃើញថា មានស្លាកស្នាម ម្រាមដៃនៅលើបំពង់ក និងឃើញសភាពសពចងកនឹងខ្សែជាប់ចង្រឹងទ្វារតែម្តង។ ក្រោយធ្វើការត្រួតពិនិត្យសពរួច សមត្ថកិច្ចបានសន្និដ្ឋានថា គឺជាករណីឃាតកម្ម ដោយជនរងគ្រោះមុនពេលស្លា.ប់ ត្រូវបានមនុស្សច្របាច់កសម្លាប់ រួចយកទៅព្យួរកតាមក្រោយ។ ចំណែកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕ (ប្រភព សារព័ត៌មានភ្នំពេញ)

អត្ថបទដែលជាប់ទាក់ទង