សូមប្រយ័ត្នៗ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងរាល់ថ្ងៃ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល បានឱ្យព័ត៌មានដំណឹងបឋមថា  មានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ រវាងម៉ូតូ និងម៉ូតូ បានបុកប៉ះគ្នា បណ្តាលឱ្យភាគីម្ខាងជ្រុលធ្លាក់ចូលជ្រោះ ប្រមាណជាង ៥ម៉ែត្រ នៅផ្លូវចំណោតអូរត្រាវ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យបុរស ២នាក់ ជាភាគីម៉ូតូទាំងសងខាង របួសធ្ងន់ បានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង