រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម អ្នកផលិតមាតិកា និង MMO ឱ្យបញ្ឈប់ផ្សព្វផ្សាយហេតុការណ៍ អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ..

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងអ្នកផលិតមាតិកានិង MMO ឱ្យបញ្ឈប់ផ្សព្វផ្សាយហេតុការណ៍ អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ..

 

រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅប៉ុន្មាននាទីមុននេះ គឺព្រលប់ថ្ងៃទី២២ ខែមិថុនា បានបង្ហោះសារ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា “មានការលេចធ្លាយ នូវឃ្លីបវីដេអូ នៃហេតុការណ៍ អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែក នៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះ បានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត។ ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំចែករំលែកបន្តនូវរូបភាព ដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិ នៃប្អូនស្រីប្អូនប្រុស ដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះ ជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត របស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ នៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ គឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ ខ្ញុំសូមបងប្អូន បញ្ឈប់ការផ្សព្វផ្សាយនិងការចែកចាយបន្ត នូវវីដេអូឃ្លីបទាំងអស់នោះ។ សូមបងប្អូនទាំងអស់មេត្តាទទួល នូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ!

ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមដួងវិញ្ញាណក្ខន្ធប្អូនស្រីប្អូនប្រុសទាំង ២ រូប បានទៅកាន់សុគតិភព”៕

សូមគោរពអរគុណ

អត្ថបទដែលជាប់ទាក់ទង