ភ្លឿងធ្លាក់មកខ្លាំង នាំឱ្យជនលិចតំបន់ទំនាបខ្លះ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ទឹកភ្លៀង បានបន្តធ្លាក់ជោគជាំ ក្នុងទីប្រជុំជនក្រុងព្រះសីហនុ ពោលគឺចូលដល់ថ្ងៃទី២ហើយ គិតមកត្រឹមរសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនានេះ។

នៅថ្ងៃនេះផងដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីមួយចំនួន ចុះពិនិត្យលំហូរទឹកតាមលូ អូរ ប្រឡាយមួយចំនួន ដែលអាជ្ញាធរ កាយ ស្តារជាបន្តបន្ទាប់ ដើម្បីរំដោះជំនន់ទឹកភ្លៀង ចេញពីក្រុងព្រះសីហនុ។

ប្រជាពលរដ្ឋមួយចំនួន បានឱ្យដឹងថា ដោយសារភ្លៀងធ្លាក់ច្រើនប៉ុន្មានថ្ងៃមកនេះ បណ្តាលឱ្យផ្ទះ របស់ពួកគាត់ នៅតំបន់ទំនាប ក្នុងក្រុងព្រះសីហនុ ត្រូវលិចទឹក៕

អត្ថបទដែលជាប់ទាក់ទង