បង្ក្រាបបទល្មើសគ្រឿងញៀន ថ្ងៃទី១៨ មិថុនា បាន១៤ករណី និងឃាត់ខ្លួនជនពាក់ព័ន្ធ ៣២នាក់

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលជំនាញ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ (ស្រី២នាក់) ក្នុងប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖

+ ជួញដូរ ១ករណី ឃាត់ ៦នាក់(ស្រី ០នាក់)

+ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១២នាក់(ស្រី ២នាក់)

+ ប្រើប្រាស់ ៤ករណី ឃាត់ ១២នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមិថុនា រួមមាន ៖

– មេតំហ្វេតាមីន(Ice)= ១៤២,៤១ក្រាម។

លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ៖

កម្លាំងនគរបាល ចំនួន ៧អង្គភាព

១- មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

២- បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២៧ក្រាម។

៣- កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។

៤- ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣៣,៦១ក្រាម។

៥- រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ០,០៥ក្រាម។

៦- សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៧- ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១១ក្រាម។

កម្លាំងកងរាជអាវុធហត្ថ ចំនួន ៣អង្គភាព៖

១- បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,១៣ក្រាម។

២- ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៧,០៥ក្រាម។

៣- ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៩ក្រាម៕

អត្ថបទដែលជាប់ទាក់ទង