ចុះផ្សព្វផ្សាយផលប៉ះពាល់ នៃគ្រឿងញៀន និងបារីអេឡិចត្រូនិច តាមសាលា

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៤ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សហការជាមួយគណៈបញ្ជាឯកភាពសង្កាត់ ចុះផ្សព្វផ្សាយអំពី គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព , ផលប៉ះពាល់ នៃគ្រឿងញៀន បារីអេឡិចត្រូនិច បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្សសានុសិស្ស និងប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល។

បទបញ្ជានេះកើតឡើង បន្ទាប់ពី នគរបាលក្រុងភ្នំពេញកំពុងចុះផ្សព្វផ្សាយពីឥទ្ធិពលគ្រឿងញៀនតាមសាលារៀន ក្រោយរកឃើញរកឃើញ សិស្សបឋមជិត ១០នាក់ នៅសាលាមួយ ក្នុងក្រុងភ្នំពេញ បានប្រើបារីអេឡិចត្រូនិក។

ជាក់ស្តែងនីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះត្រួតពិនិត្យរដ្ឋបាល​ និងផ្សព្វផ្សាយ ការងារខាងលើ បានចំនួន ០៣គោលដៅរួមមាន ៖

– ប៉ុស្តិ៍ចាក់អង្រែក្រោម
– ប៉ស្តិ៍ចាក់អង្រែលើ
– ប៉ុស្តិ៍ស្ទឹងមានជ័យទី១
– ប៉ុស្តិ៍ស្ទឹងមានជ័យទី២
– ប៉ុស្តិ៍ស្ទឹងមានជ័យទី៣
– ប៉ុស្តិ៍បឹងទំពុនទី១
– ប៉ុស្តិ៍បឹងទំពុនទី២

សកម្មភាពផ្សព្វផ្សាយនឹះ មានការចូលរួមពីសំណាក់លោកគ្រូ-អ្នកគ្រូ និង សិស្សានុសិស្សសរុបមានចំនួន ៤៦១៥ នាក់ ស្រី ២៣៤១នាក់៕

អត្ថបទដែលជាប់ទាក់ទង