បុរសម្នាក់ ត្រូវភ្លើងឆាបឆេះរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចពន្លត់អគ្គិភ័យ បានឱ្យដឹងថា ភ្លើងបានឆាបឆេះ អគារជាន់ក្រោម នៃសណ្ឋាគារមួយកន្លែង មានឈ្មោះសណ្ឋាគារអន្តរជាតិ មានទីតាំងនៅម្តុំ ចំណោតអូរសំអាតខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ពោលគឺរលាកឆេះខ្លោចពេញខ្លួន។

បច្ចុប្បន្ន សមត្ថកិច្ចបានអន្តរាគមន៍ជួយពន្លត់អគ្គិភ័យនោះ បានទាំងស្រុងហើយ..។

ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សុំបញ្ជាក់ថា ពេលកើតហេតុសមត្ថកិច្ចចម្រុះ និងក្រុមសង្គ្រោះបានប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយពន្លត់មិនឲឱ្យឆេះរាលដាលបន្ត ទៅដល់ផ្ទះ របស់ប្រជាពលរដ្ឋ ឬទីតាំងបើកធ្វើអាជីវកម្មផ្សេងៗទៀតទេ។ ក្នុងនោះក៏សង្កេតឃើញ មានវត្តមាន លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ចុះបញ្ជាផ្ទាល់ដល់ កម្លាំងនគរបាលឱ្យរហ័សរហួនដុតដៃដុតជើង ដើម្បីជួយពន្លត់ភ្លើង និងជួយសង្គ្រោះផងដែរ៕ ដោយ ៖ សំ រ៉ា

អត្ថបទដែលជាប់ទាក់ទង