ឈ្មួញ នាំធ្យូងរាប់រយតោន ក្នុងមួយយប់ៗ ចេញទៅប្រទេសវៀតណាម តាមច្រកជ័យឃ្លាំង ស្រុកស្នួល ខេត្តក្រចេះ

ខេត្តក្រចេះ ៖ ប្រភពបានឲ្យដឹងថា រថយន្តធុនធំៗជាច្រើនគ្រឿង តែងធ្វើសកម្មភាព ចូលទៅដឹកធ្យូងចេញពីភូមិសាស្ត្រ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែលលាតសន្ឋឹកលើផ្ទៃដី ស្រុកស្នួល ខេត្តក្រចេះ និងស្រុកកែវសីមា ស្រុកកោះញែក ខេត្តមណ្ឌលគិរី រាប់សែនហិកតា។

ប្រភពដដែល បញ្ជាក់ថា ការដឹកជញ្ជូនធ្យូង ចេញទៅក្រៅប្រទេសបែបនេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ សម្បត្តិធនធានធម្មជាតិកម្ពុជា។
ការកែច្នៃធ្យូង គេត្រូវការប្រភពឈើយ៉ាងច្រើនសម្បើម មិនថាដើមឈើតូចឬធំ គឺត្រូវគេកាប់រះយកទៅដុតច្នៃគ្មានរើសប្រភេទពួជអម្បូរអ្វីឡើយ។

សកម្មភាពនាំធ្យូង ចេញទៅបរទេសដោយសេរីខាងលើនេះ គឺមានការអនុញ្ញាតិពី គ្រប់សមត្ថកិច្ចជំនាញពាក់ព័ន្ឋទាំងអស់ រួមទាំង សមត្ថកិច្ចជំនាញដែនជម្រក សមត្ថកិច្ច តាមដងផ្លូវ និងសមត្ថកិច្ចមាត់ច្រកព្រំដែន..៕ ដោយ ៖ តាស្រុះ

អត្ថបទដែលជាប់ទាក់ទង