មនុស្ស២នាក់ បានស្លាប់និង៣នាក់ទៀត កំពុងសង្រ្គោះបន្ទាន់ ដោយសាពុលសាច់ជ្រូកព្រៃ នៅមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មនុស្ស ២នាក់ បានស្លាប់ និង៣នាក់ទៀត កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ដោយសាពុលសាច់ជ្រូកព្រៃ
មណ្ឌលគិរី នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤។
កម្លាំងប៉ុស្តិ៍ស្រែហ៊ុយ បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋ ពុលសាច់ជ្រូកព្រៃ (សាច់ជូរ) បានស្លាប់និងពុល កំពុងសម្រាកព្យាបាលចំនួន០៥នាក់ ស្រី០២នាក់។
ជនរងគ្រោះមានឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ព្នង មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់), ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)។ ជនរងគ្រោះទាំងពីរ បានស្លាប់ នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក។ ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ ៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) និង ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។
បច្ចុប្បន្ននេះ មន្ត្រីជំនាញ នៃមន្ទីសុខាភិបាលខេត្តមណ្ឌលគិរី និង កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក និងកម្លាំងប៉ុស្តិ៍ស្រែហ៊ុយ កំពុងស្រាវជ្រាវបន្ត៕ ដោយ ៖ តាស្រុះ