ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្ញើសារអំពី៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក..

រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចកហតិភ្លឺជូនសាធារណជនលើ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០:២៩នាទី បច្ចុប្បន្នសមត្ថកិច្ច ទទួលបានដីកាពីតុលាការឱ្យស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យ មកចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធករណីនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីជំនាញស្រាវជ្រាវស្វែងរក ឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃបន្ទាប់ពីកើតហេតុមកម្ល៉េះ។ ប៉ុន្តែជនសង្ស័យ បានគេចខ្លួន ក្រោយមកសមត្ថកិច្ចជំនាញ បានស្រាវជ្រាវរកសាវតារ ជនសង្ស័យ ដើម្បីសុំដីកាពីតុលាការ តាមចាប់ឃាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង