ក្រសួងមហាផ្ទៃ នឹងកែសម្រួលឯកសណ្ឋានថ្មី របស់មន្រ្តីជាប់កិច្ចសន្យា នគរបាលចរាចរណ៍ផ្លូវគោក ឆាប់ៗនេះ

រាជធានីភ្នំពេញ ៖ យោងតាមគោលការណ៍ឯកភាពពី លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, រដ្ឋបាលរាជធានីភ្នំពេញ និងអគ្គស្នងការនគរបាលជាតិ នឹងធ្វើការកែសម្រួល ចំពោះឯកសណ្ឋានថ្មី របស់មន្រ្តី ជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការចូលរួមសហការការងារ ជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ភ្នំពេញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការកែសម្រួលឯកសណ្ឋាន របស់មន្រ្តីជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ របស់មន្រ្តីជាប់កិច្ចសន្យា ឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងតួនាទីភាកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនិងក៏ដើម្បីចៀសវាង កុំឱ្យមហាជន យល់ច្រឡំជាមន្រ្តីនគរបាលចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង