លោកឧត្តមសេនីយ៍ឯក ស រដ្ឋា នឹងត្រូវចូលកាន់តំណែងជា ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែសីហា
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា នឹងត្រូវប្រកាសចូលកាន់តំណែងជា ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ជំនួស លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលត្រូវផ្ទេរទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ក៏ត្រូវបានតែងតាំងជា អគ្គស្នងការរងនគរបាលជាតិផងដែរ។
ដោយឡែក នៅថ្ងៃទី២៨ ខែសីហា ប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ។
រីឯនៅថ្ងៃទី២៩ ខែសីហា ប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជាស្នងការនគរបាលរាជធានីភ្នំពេញ៕