លោក ស ថេត បញ្ជាឲ្យចាត់វិធានការផ្លូវច្បាប់ លើរូបអធិការរងខណ្ឌចំការមនម្នាក់ ដែលប្រើហិង្សា..

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យចាត់វិធានការផ្លូវច្បាប់ ចំពោះលោកអធិការរងខណ្ឌចំការមនម្នាក់ ដែលប្រើហិង្សា ដោយប្រើកណ្តាប់ដៃ វាយបុរសម្នាក់ មួយដៃលើផ្ទៃមុខសន្លប់ស្តូកស្តឹង កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយគ្មានការលើកលែង..។

ករណីហិង្សានេះ បានកើតឡើងបន្ទាប់ពី មានបុរសម្នាក់បើករថយន្ត PRIUS ម្នាក់ បានបើករថយន្តរបស់ខ្លួន បុកឃឿនផ្ទះប្រជាពលរដ្ឋ ខូចខាតបន្តិចបន្តួច ប៉ុន្តែបន្តិចក្រោយមក ក៏ស្រាប់តែលេចវត្តមានបុរសម្នាក់ទៀត ជិះម៉ូតូម៉ាក PCX ដែលគេស្គាល់ថា​ ជាអធិការរងនគរបាលខណ្ឌចំការមន (ព្រះនាមបាសាក់១៤) មិនដឹងចេញពីផឹកស៊ីស្រវឹងមកពីណាទេ​ បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតកេីតជាហិង្សា​វាយបុរសអ្នកបើករថយន្តមុន​ ហេីយបន្ទាប់មក ខាងបុរសម្ចាស់រថយន្ត ក៏បានវាយតប់តបវិញ បង្កឲ្យមានការភ្ញាក់ផ្អេីល នៅចំណុចផ្លូវបំបែកជាបួន​ លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ព្រំប្រទល់សង្កាត់បឹងត្របែក ក្នុងខណ្ឌចំការមន​​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោងជាង ០១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ៕  

អត្ថបទដែលជាប់ទាក់ទង