ប្រជាពលរដ្ឋរស់នៅតាម សងខាងដងស្ទឹងព្រែកត្នោត សូមប្រយ័ត្នពីសុវត្ថិភាព ដោយជំនន់ទឹកភ្លៀង
ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរមូលដ្ឋាន បានជូនដំណឹងថា នៅថ្ងៃទី០១ ខែសីហានេះ សម្រាប់ប្រជាពលរដ្ឋ រស់នៅតាមសងខាង ដងស្ទឹងព្រែកត្នោត សូមជ្រាបជាដំណឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ ទ្វារទឹកទំនប់រលាំងជ្រៃនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានបើកចំនួន ០៥ទ្វារ ដោយមានកម្ពស់ពី ១.២០ម៉ែត្រ ដល់ ២.៥០ម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់ នៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ដល់កម្រិត ៣៦៨មីលីម៉ែត្ររួចមក។
ផ្តើមពីបញ្ហានេះ សូមប្រជាពលរដ្ឋ រស់នៅតាមភូមិសាស្ត្រខាងលើ ត្រូវមានការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ជំនន់ទឹកភ្លៀង..៕