សមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់ជន​ដៃដល់ សម្លាប់​ស្ត្រីពីរនាក់​ម្ដាយ​និង​កូនតូច បានហើយ!

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កម្លាំងជំនាញ បានចាប់ខ្លួនជន​ដៃដល់ ដែល​ធ្វើ​សកម្មភាព​កា​ប់សម្លាប់ ស្ត្រីជា ម្ដាយ និង​កូន​តូច បណ្តាលឲ្យបាត់បង់ជីវិត​ទាំង ២នាក់ម្តាយកូន បានហើយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០២៣ ​ ក្រោយជនល្មើសរូបនេះ បានរត់គេច​ទៅលាក់ខ្លួន​​នៅ​លើ​ភ្នំ​បាន​មួយ​យប់ ។ សមត្ថកិច្ចបញ្ជាក់ថា​ ជនសង្ស័យ និងជនរងគ្រោះ ត្រូវជាបងប្អូន​ជីដូនមួយគ្នា។

ករណីឃាត់ខ្លួនជនសង្ស័យរូបនេះ បាន​ធ្វើ​ឡើងនៅ​ម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី​ ២៧ ខែមិ​ថុនា នៅ​ចំណុច​ភ្នំ​កក់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ កក់ ស្រុក​ប្រាសាទ ខេត្តកំពង់ស្ពឺ​។

ជន​ដៃដល់​មានឈ្មោះ ឡាយ ទ្រី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ជាមួយនឹង​ជន​រង​គ្រោះ ហើយ​ក៏ត្រូវជា​បងប្អូនជីដូនមួយ របស់ជនរងគ្រោះ​ផងដែរ ។

នៅ​ចំពោះ​មុខ​កម្លាំងសមត្ថកិច្ច ជនសង្ស័យ បាន​សារភាព​ថា ដើមហេតុ​ឈាន​ដល់រូបគេ យក​កាំបិ​ត​កាប់សម្លាប់ ទៅលើជនរងគ្រោះពីរនាក់​ម្ដាយ​និងកូនតូច ​គឺព្រោះតែ​រឿង​គំនុំ ឈ្លោះ​គ្នា​កាលពី​ជាង​មួយ​ឆ្នាំ​មុន​។

ទាក់ទិនករណីនេះ លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល ស្រុក​ប​សេដ្ឋ បានឲ្យដឹងថា ពេល​នេះ​សមត្ថកិច្ច​ជំនាញ បានកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

​សមត្ថកិច្ច បញ្ជាក់ថា ​ករណីឃាតកម្មនេះ បាន​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​កើត​ឡើង នៅម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ ត្រពាំង​ឈូក ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

​មន្ត្រីនគរបាល​ស្រុក​ប​សេដ្ឋ​ ឲ្យដឹងថា ជន​រង​គ្រោះ​ជា​ម្តាយ​ឈ្មោះ ឈៀវ សុខ គឿ ន អាយុ ២៤​ឆ្នាំ និង កូនស្រីអាយុ ១​ខួប រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​ប្តី ជា​កម្មករ​រោងចក្រ។​

មន្ត្រី​នគរបាល ស្រុក​ប​សេដ្ឋ ​​បន្តថា ​ជនសង្ស័យ ក៏​ជា​អ្នកធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀ​ន​ផង​​ដែរ៕

អត្ថបទដែលជាប់ទាក់ទង