ករណីក្មេងទំនើងពីរក្រុម ប្រើហិង្សាផ្អើលកក្រើក ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្មេងទំនើងជាង ២០នាក់ បានទទួលការអប់រំពី លោកអភិបាលខេត្ត ព្រះសីហនុ បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នា ធ្វើសកម្មភាពអ៊ុកឡុក បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គម។

ថ្លែងទៅកាន់ អាណាព្យាបាល អាជ្ញាធរមូលដ្ឋាន នៃក្រុមក្មេងទំនើង នាព្រឹកថ្ងៃទី១៦ មិថុនាឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើអោយអាណាព្យាបាល ត្រូវចាត់វិធានការ នឹងអប់រំ ដោយធ្វើការតាមដានរាល់សកម្មភាព របស់កូន ជៀសវាងការដើរខុសគន្លង ទៅបង្កើតក្រុមបងធំ បងតូច វាយតប់គ្នា តាមទីសាធារណៈ បង្ករផលប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃអនាគត។ ដូចនេះ សូមស្នើយ៉ាងទទួច និងដាច់អហឹង្កា ដោយតំរូវអោយ លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងឪពុកម្តាយ ដែលជាអាណាព្យាបាលនិង សមត្ថកិច្ច ត្រូវសហការគ្នាដោយបង្កើតគ្រប់តេឡេក្រាម រួមគ្នាតាមដាន នឹងរាយការណ៍នូវរាល់សកម្មភាព របស់ក្រុមក្មេងទំនើង គ្រប់រូបភាព។

លោក គួច ចំរើន ក៏បានបញ្ជាក់ថា សូមក្មួយៗទាំងអស់ បំបែកក្រុមបក្ខពួក ដែលបានបង្កើតឡើងកន្លង បើពុំដូច្នោះទេ សមត្តកិច្ច នឹងអនុវត្តនិតិវិធីច្បាប់ដោយពាំមានការលើកលែងទោសនោះទេ បើទោះបីជាស្ថិតក្នុងវ័យសិក្សាក៏ដោយ។

គួររំលឹកថា នៅដើមសប្តាហ៍ទី២ នៃខែមិថុនានេះ នៅក្នុងក្រុងព្រះសីហនុ មានក្រុមក្មេងទំនើង២ក្រុម បានធ្វើសកម្មភាពប្រមូលផ្តុំគ្នា ដេញវាយ កាប់ចាក់គ្នា ពពាក់ពពូន រហូតបណ្តាលអោយមានការរងរបួសទាំងសងខាង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផង។

សូមបញ្ជាក់ថា ក្រុមក្មេងទាំង២ក្រុមនេះ គឺមាន – ក្រុមGB (good boy) ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទោស (កាប់យកម៉ូតូ) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅម្ដុំឆ្នេរអូរឈើទាល ក្រុមនេះមានគ្នាសរុប ៣០នាក់ មកពីសាលាបឋមសិក្សាអនុវិទ្យាល័យមុនបាសាក់ហ៊ុនសែនមិត្តភាព អូរ២ និងក្រុម BT (Boy tan ) បង្កការអុកឡុកបង្កហិង្សារ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ ក្រុមនេះមកពីសាលាអនុវិទ្យាល័យសម្ដេចឪ (បង្កើតឡើងក្នុងអំឡុង ខែឧសភា ឆ្នាំ២០២៣) មានគ្នាសរុបជាង ៣០នាក់។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ១៦:០០ និង៣០នាទី សមាជិកម្នាក់របស់ក្រុម BT (Boy Tan) ឈ្មោះ ទឹម សុវណ្ណារិទ្ធ ត្រូវបានក្រុម GB (Goo Boy) មានគ្នាមួយក្រុមប្រហែល ១០ម៉ូតូ បានស្ទាក់ដេញកាប់នៅម្ដុំមូលដ្ឋានកងរាជអាវុធហត្ថឆ្នេរអូរជិតអូរឈើទាល ហើយក្រុម BT ក៏បានរត់ចោលម៉ូតូទើបក្រុម GB បានយកម៉ូតូមួយគ្រឿង( ម៉ាកHonda Dream សេរី ២០១៨ មានស្លាកលេខព្រះសីហនុ 1D-3295) យកទៅជិះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង