អបអរសាទរ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងឱកាសដែល ព្រះមហាក្ស ត្រាស់បង្គាប់ផ្ដល់គោរមងារជា អ្នកឧកញ៉ា
ខេត្តព្រះសីហនុ ៖ សូមគោរពជូនពរ និងអបអរសាទរ
ជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងឱកាសដែល ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា អ្នកឧកញ៉ា តាមសេចក្តីក្រាបបង្កំទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការផ្តល់គោរមងារនេះ ពិតជាសាកសមជាមួយ នឹងការលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកា ទៅលើសកម្មភាពការងារមនុស្សធម៌ ក្នុងការជួយសង្រ្គោះ អាយុជីវិត និងការចូលរួមចំណែក អភិវឌ្ឍន៍ជាតិ ប្រទេសជាតិ ក្រោមម្លប់សន្ដិភាព នាសម័យ សម្តេចតេជោ ហ៊ុន សែន ជាដឹកនាំជានាយករដ្ឋមន្ត្រី ..៕