កប៉ាល់ទេសចរមួយគ្រឿង ដឹកភ្ញៀវចម្រុះជាតិសាសន៍ ១៦៧១នាក់ ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលទេសចរណ៍ បានឲ្យដឹងថា មានកប៉ាល់ទេសចរណ៍មួយគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំឆ្នាំ២០២៣។
កប៉ាល់នេះ បានដឹកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន ១៦៧១នាក់ (ស្រី ៧៩១នាក់) ចូលមកទស្សនាប្រទេស កម្ពុជា រយៈពេល២ថ្ងៃ។
សមត្ថកិច្ដដែល បន្តថា កប៉ាល់ទេសចរណ៍ខាងលើនេះ មាននាវិក ចំនួន ១០៦១នាក់ (ស្រី ១៧៤នាក់)៕