សម្តេច ហ៊ុន សែន និងភរិយា ឧបត្ថម្ភប្រាក់១មុឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង ដើម្បីលើកទឹកចិត្ត សម្រាប់ការអត់ធ្មត់
រាជធានីភកនំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ៖ 《បើទោះជាខ្ញុំ កំពុងប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេសុី តែខ្ញុំ ក៏នៅបន្តតាមដាន ការប្រកួតកីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជាយើងបានដែរ》។
សម្តេចបន្តថា 《រឿងដែលគួរឲ្យចាប់អារម្មណ៍គឺ កីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ ទោះបីជាខ្លួន មិនជាប់ចំណាត់ថ្នាក់ក៏ដោយ》។
សម្តេចតេជោ បន្តថា 《ដើម្បីលើកទឹកចិត្ត សម្រាប់ការអត់ធ្មត់ ខ្ញុំ និងភរិយាសូមជួយឧបត្ថម្ភ១មុឺនដុល្លារ (10,000$)។
សូមលោក សេង ទៀង យកថវិកាជូនកូនស្រី ប៊ូ សំណាង ដោយផ្ទាល់ដៃ》៕