លោក គួច ចំរើន ព្រមានម្ចាស់គោ ដែលលែងអនាធិបតេយ្យ ត្រូវចងខ្សែ ឬយកទៅដាក់ក្រោល ឲ្យបានត្រឹមត្រូវ ត្រឹមម៉ោង ៥ល្ងាចថ្ងៃទី២២ ខែមេសា
ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការ របស់លោក ដោយបានក្រើនរំលឹក ដល់ម្ចាស់គោ ដូចឃើញនៅក្នុងរូបភាព សូមប្រញ៉ាប់ មកយកគោទៅចងខ្សែ ឬដាក់ក្រោល អោយបានត្រឹមត្រូវ ត្រឹមម៉ោង ៥ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។ ប៉ុន្តែបើហួសពេលនេះ រូបលោក នឹងអោយគេចាប់យកសត្វគោទាំងនោះ យកទៅរក្សាទុកហេីយ។
ប្រតិកម្មរបស់អភិបាលខេត្តព្រះសីហនុ បែបនេះ បានកើតឡើង បន្ទាប់ពី មានសត្វគោជាច្រើនក្បាល បានដើរនិងដេកប្រសេចប្រសាច នៅតាមផ្លូវជាតិលេខ ៤ ស្ថិតក្រុងព្រះសីហនុ ដែលលោកបារម្ភ ខ្លាចគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស..៕