សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ កាប់ប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿង នៅចំការដូងប្រេង ម៉ុង ឫទ្ធី បានហើយ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ករណីចោរ កាប់ប្លន់ យកម៉ូតូហុងដាឌ្រីម សេ ១២៥ សេរីឆ្នាំ២០១៦ មួយគ្រឿង នៅចំការដូងប្រេង ម៉ុង ឫទ្ធី ស្ថិតក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានហើយ។

ការឃាត់ខ្លួនជនសង្ស័យរូបនេះ នៅក្នុងអំឡុងពេល ជនល្មើសយកម៉តូប្លន់វាននោះ មកលក់នៅផ្សារឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បឋមពី សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា រងគ្រោះឈ្មោះ គឹម ប៊ូ ភេទប្រុស អាយុ ៥៨ឆ្នាំ ជន​ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៣ ឃុំទំនប់​រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រងរបួសចំក (របួសធ្ងន់) ត្រូវជនសង្ស័យ ប្លន់យកបានម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ព្រះសីហនុ-០៨០១ និងទូរសព្ទ័ដៃ ០១គ្រឿង ពេលជនសង្ស័យឲ្យជន​រងគ្រោះជាអ្នករត់ឌុប ដឹកពីស្រុកស្ទឹងហាវ មកឃុំតានៃ លុះមកដល់កន្លែងស្ងាត់ ក៏សកម្មភាពប្លន់តែម្តង។

សមត្ថកិច្ច បញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ បាននាំមកសាកសួរសាវតា ដើម្បីឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស៕

 

អត្ថបទដែលជាប់ទាក់ទង