កូនប្រុសបែកថ្នាំ ចាប់ឪពុកបង្កើតបោកក្បាលផ្ទប់ធុងហ្គាស ស្លាប់យ៉ាងអាណោចអធ័ម នៅខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់ ត្រូវបានកូនប្រុសបង្កើតដែលជាជនបែកថ្នាំវាយដំរហូតដល់ស្លាប់ ដោយសារតែទាស់សម្តីគ្នា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ភូមិថ្លុកកណ្តោល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនរងគ្រោះជាឪពុក ដែលបាត់បង់ជីវិតឈ្មោះ យ៉ុន ឆៃឡេង អាយុ ៥២ឆ្នាំ។ រីឯជនដៃដល់ ត្រូវជាកូនប្រុសឈ្មោះ ឡេង បារាំង អាយុ ២៧ឆ្នាំ ។ អ្នកទាំង ២ រស់នៅភូមិឃុំកើតហេតុខាងលើ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ជនសង្ស័យជាមនុស្សបែកថ្នាំ រស់នៅជាមួយឪពុក អត់មានជួយធ្វើការរកស៊ីអ្វីទេ។ មុនពេលកើតហេតុ កូនប្រុសបានដើរផឹកស៊ីបាត់រហូតដល់យប់ជ្រៅទើបត្រឡប់ចូលផ្ទះវិញ ហើយឪពុកបានស្តីប្រដៅបន្តិចបន្តួច ក៏ធ្វើអោយកូនប្រុសខឹង ហើយស្ទុះមកវាយដំ រួចចាប់ក្បាលឪពុក បោកផ្ទប់ធុងហ្គាស់ បណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ យកទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីចាត់ការបន្តទៅតាតាមនីតិវិធី ៕ ប្រភពfb ៖ Heng Ly

អត្ថបទដែលជាប់ទាក់ទង