ក្មេងទំនើងញៀនថ្នាំញៀនម្នាក់ វាយចៅអធិការ​ព្រះ​ជន្ម​ជាង​ ៧០​ព្រះ​វស្សារបួសធ្ងន់ នៅខេត្តតាកែវ

ខេត្តតាកែវ ៖ យុវជន​ម្នាក់​ប្រើ​​ថ្នាំ​ញៀន បាន​វាយ​ទៅ​លើ​ព្រះ​ធិ​ការ​វត្ត មាន​ព្រះ​ជន្មាយុ​ជាង​ ៧០ព្រះ​វស្សា ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ស្រុក​បាទី ខេត្ត​តាកែវ​ ធ្វើការ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ យក​ទៅ​​​ចាត់ការ​តាមច្បាប់ ​ដើម្បី​កុំ​ឱ្យ​រាតត្បាត​ក្នុងភូមិ​ស្រុក ។

ជនសង្ស័យ​​ខាងខាងល ឈ្មោះ គង់ ណែ​ត ភេទ​ប្រុស អាយុ ​២៦​ឆ្នាំ ​(​ជាជន​ញៀ.ន​ថ្នាំ) រស់នៅ​ភូមិ​ក្រាំ​ប្រទាល ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ។

​សមត្ត​កិច្ច​ ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ​៦​ល្ងាច ​ថ្ងៃ​ទី​២១ ខែ​មិ​នា ឆ្នាំ​២០២៣ ជន​សង្ស័យប្រើ​ប្រាស់​ថ្នាំ​ញៀន​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព​វាយ​ព្រះសង្ឃ​ ព្រះ​នាម វាល់ លិ​ន ព្រះ​ជន្ម​ ៧១ព្រះ​វស្សា ដែល​ជា​ព្រះ​ចៅអធិការ​គង់ នៅ​វត្ត​ប្រាសាទ​មាន​ជ័យ ស្ថិត​ក្នុងភូមិ​ក្រាំង​ប្រទាល ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ បណ្តាល​ឲ្យ​មាន​របួស​ស្នាម ទើបត្រូវ​ចាប់ខ្លួន ។

សមត្ត​កិកិច្ច ឲឲ្យដឹង​ទៀត​ថា ជនសង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​តែង​អុកឡុក​ក្នុង​ទី​អារាម ក៏​ត្រូវ​បាន​ព្រះ​អធិការ​ ដេញ​ការពារ​មិន​ឲ្យ​ចូល​វត្ត ពេល​នោះ​ទើប​រូបគេ​ខឹង​ហើយ ក៏​ប្រើ​អំពើ​ហិង្សា វាយ​ទៅ​លើ​ព្រះសង្ឃ​ បណ្តាល​ឲ្យ​រង​របួស​ត្រូវ​ត្រង់​ព្រះ​កេស​ចំនួន ​៣​កន្លែង និង​ថ្ពាល់​ចំហៀង​ខាងស្ដាំ​១​កន្លែង រួច​គេច​​ខ្លួន ។

ក្រោយ​កើតហេតុ ​លោក​អធិការ​ស្រុក​បាទី ក៏បានចុះ​សហ​ការ​ជាមួយ​ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដូង ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕

អត្ថបទដែលជាប់ទាក់ទង