បុរសជនជាតិចិនម្នាក់ លោតចេញពីអគារ ស្លាប់នៅកន្លែងកើតហេតុ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល ក្រុងព្រះសីហនុ បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ បានលោតចេញពីអគារខ្ពស់ មួយកន្លែង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ធ្លាក់មកក្រោម ហើយបានស្លាប់ នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ទោះជាអាជ្ញាធរ បានព្យាយាម ហាមឃាត់បែបក្តី។

សមត្ថកិច្ច បានឲ្យដឹងថា បុរសជនជាតិចិនរូបនេះ បានព្យាយាមរកលោតចេញពីអាគារនេះតាំងពីម៉ោងជិត៤ រសៀលថ្ងៃទី២០ ខែមីនា។ ក្នុងនោះអាជ្ញាធរ បានព្យាយាមរៀបចំ ទ្រនាប់ទម្រ ដើម្បីការពារ ប៉ុន្តែពេលលោតចុះ បុរសជនជាតិចិនរូបនេះ លោតទម្លាក់ទៅប៉ះនឹងរបងថ្ម និងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ករណីនេះ សមត្ថកិច្ច កំពុងបន្តដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង