ពិធីប្រកាសសមាសភាព ​គណៈ​​បញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣

ខេត្តព្រះសីហនុ ៖ អគ្គស្នងការរងនគរបាលជាតិ គឺលោកនាយឧត្តមសេនីយ៍ ខេង សុមេធ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាព​គណៈ​​បញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣។ ពិធីនេះរៀបចំនៅទីបញ្ជាការនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ​មានមូលដ្ឋាននៅក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣​។
យោងតាមសេចក្តីសម្រេច របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានតែងតាំង លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំបន្ថែមជាមេបញ្ជាការ គណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ និងតែងតាំង លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ជាមេបញ្ជាការរងប្រចាំការ អចិន្ត្រៃយ៍ អមដោយមេបញ្ជាការរង ព្រមទាំងសមាជិក ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល មកពីអង្គភាពនគរបាលជំនាញ និងស្នងការដ្ឋាននគរបាលខេត្ត ក្នុងភូមិភាគទី៣ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប ខេត្តកំពត ​ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល៕​
អត្ថបទដែលជាប់ទាក់ទង