ខេត្តកែប​ ទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺននាក់ ចូលទៅកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំចិន​

ខេត្តកែប ៖ មន្ទីរ​ទេសចរ​ណ៍​ខេត្តកែប​ បានបង្ហាញរបាយការណ៍ ថា ក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំ​ចិន-វៀតណាម​ ឆ្នាំ​២០២៣​ ភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ​ បានចូលមកទស្សនា និងសម្រាកកម្សាន្ត ក្នុងខេត្តកែប​ សរុបមានចំនួន ៦៧,០៣០ នាក់​ បេីធៀបទៅនឹងឆ្នាំ២០២២​ ភ្ញៀវសរុបមានចំនួន ៥៨,៦៤៦ នាក់​ គឺ មានការកេីនឡេីង១៤.២៩%​។ ក្នុងនោះភ្ញៀវជាតិចំនួន ៦៦,១៩៤ នាក់​ ធៀបទៅនឹងឆ្នាំ២០២២​ មានចំនួន ៥៨,២៦៦ នាក់​ កេីនឡេីងចំនួន១៣.៦០%​។ ភ្ញៀវអន្តរជាតិមានចំនួន​ ៨៣៦ នាក់​ ធៀបទៅនឹងឆ្នាំ​២០២២​ មានចំនួន ៣៨០ នាក់​ កេីនឡេីង​ចំនួន​ ១២០%​។ រថយន្ត​សរុបចំនួ​ន​ ៧,៨៥៦ គ្រឿង​ ក្នុង​នោះ​រថយន្ត​តូចចំនួន​ ៥,៣២៩ គ្រឿង​ រថយន្ត​មធ្យម​ ២,៤៨៨ គ្រឿង​ រថយន្ត​ធំចំនួន​ ៣៩ គ្រឿង។

របាយការណ៍ដដែល បញ្ជាក់ថា​ អ្វីដែលគួរអោយកត់សម្គាល់នោះគឺ​ ភ្ញៀវទេសចរ​ភាគច្រេីន​ សម្ដែងការពេញចិត្ត ចំពោះការរៀបចំ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ សោភ័ណភាព​ អនាម័យ​ បរិស្ថាន​ល្អ​ របស់​អាជ្ញាធរ​ពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកែប៕

អត្ថបទដែលជាប់ទាក់ទង