បង្រ្កាបបទល្មើសគ្រឿងញៀនជាង១តោន បញ្ជូនជនសង្ស័យ១០នាក់ ទៅតុលាការផ្តន្ទាទោស

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានបិទបញ្ចប់ករណីបង្រ្កាបបទល្មើសគ្រឿងញៀន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធ រួមនឹងវត្ថុតាងគ្រឿងញៀន ជាង ១តោន ទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ១០នាក់ រួមនឹងវត្ថុតាងសារធាតុញៀនមួយចំនួនធំ ទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ដែលជាផលបានមកពីបទល្មើស។

ប្រតិបត្តិការស្រាវជ្រាវបង្រ្កាបមុខសញ្ញាពាក់ព័ន្ធ នៃបទល្មើសគ្រឿងញៀនលក្ខណ:ទ្រង់ទ្រាយធំ ដែលបានបិទបញ្ចប់ នៅពេលនេះ គឺសហការចូលរួមជាមួយតំណាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ រួមនឹងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អស់រយ:ពេល ១០ថ្ងៃ។

ជនសង្ស័យទាំង១០នាក់ ខាងលើ (ក្នុងនោះជនជាតិ ចំនួន០៦នាក់ ជនជាតិចិនតៃវ៉ាន់ ចំនួន ០១នាក់ និងជនជាតិខ្មែរ ចំនួន ០៣នាក់ ) មានឈ្មោះដូចខាងក្រោម÷

១/ ឈ្មោះ ZHOU JING BIN ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហានហៃ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

២/ ឈ្មោះ CAI JIAN FONG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 353141470 ស្នាក់នៅមិនពិតប្រាកដ។

៣/ ឈ្មោះ YE LICHI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្រុងប៉ោយប៉ែត។

៤/ ឈ្មោៈ WANG JIAN ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ កសិករ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៥/ ឈ្មោះ ព្រឹម រាជ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ។

៦/ ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខែ្មរ ស្នាក់នៅក្រុងបាវិត។

៧/ ឈ្មោះ LI PENG FEI ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EE26558 74
ស្នាក់នៅក្រុងបាវិត។

៨/ ឈ្មោះ LIU YANG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៩/ ឈ្មោះ ZHAO BING FEI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

១០/ ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ មុខក្លឹបLVចាស់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

+ ចាប់យកវត្ថុតាងរួមមាន÷
– សារធាតុញៀន (កេតាមីន) ទម្ងន់សរុប ១.១៣៣គីឡូ ៧៨៩,១១ក្រាម
– តម្រុយសារធាតុញៀន (MDMA) ទម្ងន់សរុប ២គីឡូ ៥៩៧.៨ក្រាម
– សារធាតុគីមី សរុបទម្ងន់ ១០គីឡូ ៣៥៨ក្រាម
– សារធាតុគីមីផ្សំ ទម្ងន់ ៥០០ក្រាម
– សារធាតុគីមី ទម្ងន់ ៤២០ក្រាម
– សារធាតុគីមីមិនច្បាស់ ទម្ងន់ ៤៤៨ក្រាម
– ម្សៅក្រាមសថ្លា ទម្ងន់ ៧,២៤ក្រាម (មេតាហ្វេតាមីន)
– ម្សៅគ្រាប់ពណ៌ទឹកក្រូច (WY) ទម្ងន់ ៣,៤៨ក្រាម (មេតំហ្វេតាមីន)
– ម្សៅពណ៌ស្វាយ (MDMA) ទម្ងន់ ៣៨១,២៨ក្រាម
– ម៉ូតូ ចំនួន ០២គ្រឿង
– ទូរស័ព្ទដៃ ចំនួន ១៤គ្រឿង
– លិខិតឆ្លងដែន ចំនួន ០៩ច្បាប់
– ប័ណ្ណបើកបរ ចំនួន ០១សន្លឹក
– ឧបករណ៍វេចខ្ចប់ និងកែច្នៃគ្រឿងញៀនមួយចំនួន
– ចិញ្ចៀនលោហធាតុពណ៌ទឹកប្រាក់ ចំនួន ០២វង់
– ខ្សែកលោហធាតុពណ៌ទឹកប្រាក់ ចំនួន ០១ខ្សែ
– ប័ណ្ណការងារជនបរទេស ចំនួន ០១សន្លឹក (ជនជាតិចិន)
– នាឡិកាដៃ ចំនួន ០៣គ្រឿង
– ប័ណ្ណសម្គាល់យានយន្ត ចំនួន ០១សន្លឹក
– កាបូបពណ៌ខ្មៅ ចំនួន ០២
– ដបជក់ ចំនួន ០១
– កាតផ្សេងៗ ចំនួន ០៥សន្លឹក
– កុំព្យូទ័រ ចំនួន ០១គ្រឿង
– ប័ណ្ណសម្គាល់ជនជាតិចិនតៃវ៉ាន់ ចំនួន ០១
– ប័ណ្ណសម្គាល់ (ឈ្មោះ CAI JIANFONG) ចំនួន ០១
– ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១
– ប័ណ្ណសម្គាល់ខ្លួន ចំនួន ០២សន្លឹក
– កាតធនាគារ ចំនួន ០១សន្លឹក
– ប្រាក់បាត ចំនួន ៥.២៧០ (ម្ភៃបាត)
– ប្រាក់ដុល្លារ ចំនួន ១.៨១០$ (មួយពាន់ប្រាំបីរយដប់ដុល្លារអាមេរិក)
– ប្រាក់រៀល ចំនួន ៤.៥០០ (បួនពាន់ប្រាំរយរៀល)
– ម៉ាស៊ីនហ្គេម ចំនួន ០១គ្រឿង
– រថយន្ត ចំនួន០១គ្រឿង ម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ 2BF-7484
– រថយន្ដ ចំនួន ០១គ្រឿង TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8429
– រថយន្ដ ចំនួន ០១គ្រឿង TUNDRA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BR-8706
– រថយន្ដ ចំនួន ០១គ្រឿង TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1313
– រថយន្ដ ចំនួន ០១គ្រឿង TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-7818
– រថយន្ដ ចំនួន ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 2A-4216
– រថយន្ដ ចំនួន ០១គ្រឿង ម៉ាក LEXUS CT200H ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-1872
– រថយន្ដ ចំនួន ០១គ្រឿង ម៉ាក HILANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9067៕

អត្ថបទដែលជាប់ទាក់ទង