ជិះម៉ូតូចុះតាមចំណោតវត្តលើ​ ដួលស្លាប់​និងរបួស​ជនជាតិឥណ្ឌូនេសុី ​២នាក់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានផ្តល់ព័ត៌មានបឋមមកថា មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើងដោយខ្លួនឯង គឺបុរស និងស្រ្តីជាជនជាតិឥណ្ឌូនេសុី ចំនួន ០២នាក់ បានជិះម៉ូតូមួយគ្រឿង ចុះតាមផ្លូវចំណោត​ រួចក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យស្រ្តីអ្នករួមដំណើរស្លាប់ នៅកន្លែងកើតហេតុ ចំណែកបុរស អ្នកបើកបររងរបួសធ្ងន់។

គ្រោះថ្នាក់នេះ បានកើតឡើងនៅតាមផ្លូវចំណោតចុះពីវត្តលើ ឆ្ពោះមកផ្លូវសេតេ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ​វេលា​ម៉ោងជិត ៩ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២​៕

អត្ថបទដែលជាប់ទាក់ទង