ព័ត៌មានបន្ថែម៖ កម្លាំងចម្រុះរកឃើញកុមាររងគ្រោះ១៤នាក់ នៅសល់ម្នាក់ទៀត

ខេត្តកណ្តាល ៖ Update៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា គិតត្រឹមរសៀលម៉ោង ១២ និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះថា ក្រុមចម្រុះ ចុះស្រាវជ្រាវរុករក ដើម្បីជួយសង្គ្រោះកុមាររងគ្រោះលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល បានរកឃើញកុមាររងគ្រោះសរុបចំនួន ១៤នាក់ នៅសល់ម្នាក់ទៀតមិនទាន់រកឃើញ។

សមត្ថកិច្ចបញ្ជាក់ថា គិតមកត្រឹមម៉ោង ១២ និង៣០នាទី ថ្ងៃទី១៤ ខែតុលា កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពកុមាររងគ្រោះបានម្នាក់បន្ថែមទៀត។ សរុបរកឃើញកុមារចំនួន ១៤នាក់ ស្លាប់ ១០នាក់ (ស្រី០៣នាក់) និង នៅរស់ចំនួន ០៤នាក់។ ខណៈចំនួនអ្នកជិះនៅលើទូក មានចំនួនសរុប ១៥នាក់។ ហើយនៅសល់កុមារម្នាក់ទៀត មិនទាន់រកឃើញ គឺមានឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស។

បច្ចុប្បន្ន កម្លាំងចម្រុះ បានបន្តស្រាវជ្រាវរុករកកុមាររងគ្រោះ ដែលបាត់ខ្លួននោះ ជាបន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង