ពិធីតែងតាំង លោក ហ៊ត សីហា ជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកែប

ខេត្តកែប ៖ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក និងប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ដោយតែងតាំងលោកវរសេនីយ៍ឯក ហ៊ត សីហា ពីមេបញ្ជាការរង ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប និងតម្លើងឋានន្តរស័ក ជាឧត្តមសេនីយ៍ត្រី ជំនួស លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ ដែលផ្ទេរទៅទទួលភារកិច្ចថ្មីជាស្នងការរង នៃស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីនេះ ក៏អញ្ជើញចូលរួមពី លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មន្ត្រី អ្នកមុខអ្នកការក្នុងខេត្ត និងភ្ញៀវកិត្តិយសច្រើនរូបទៀត៕

អត្ថបទដែលជាប់ទាក់ទង