កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៩នាក់ និងស្លាប់គ្មាន
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ០៩នាក់ (ក្នុងសហគមន៍ ០៩នាក់)- ជាសះស្បើយ ១៦នាក់ និងស្លាប់គ្មាន។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប 137,705 នាក់ – អ្នកជាសះស្បើយ 134,573 នាក់ និងមានអ្នកស្លាប់ 3,056 នាក់៕