បញ្ជូនខ្លួនក្មេងពាល៤នាក់ ទៅតុលាការផ្ដន្ទាទោស ករណីដេញកាប់ចាក់គ្នា នៅខណ្ឌបឹងកេងកង

រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងរហ័សនាម RSK ដែលដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់ចំនួន ៤នាក់ កសាង​សំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោស។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់លោកសេនីយ៍ឯក ង៉ែង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ទោ ឃុត ជីវុឌ្ឍ នាយរងការិយាល័យ។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤​ ត្រង់ចំណុចមុខវត្តលង្កា មហាវិថីព្រះសីហនុ២៧៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ និងមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖

ទី​១- ឈ្មោះ សាខន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ

ទី២- ឈ្មោះ​ ឌឿ​ តុលា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​

ទី៣- ឈ្មោះ​ ស៊ុត រ៉ានុត ភេទប្រុស អាយុ១៨ឆ្នាំ

ទី៤- ឈ្មោះ​ ឡី លឿន ភេទប្រុស អាយុ ៣០ឆ្នាំ។

សម្ភារៈ និងវត្ថុតាងដកហូតបាន រួមមាន​៖

១- ម៉ូតូម៉ាក SUZUKI Nex2 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KJ-9311

២- ម៉ូតូម៉ាក​ HONDA PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HI-7975

៣- ទូរស័ព្ទដៃចំនួន ៤គ្រឿង

៤- ដាវវែង​ ចំនួន ០៣ដេីម​

៥- កាំបិត​ផ្គាក់​ ចំនួន ​០២ដេីម

៦- កាំបិតបុ័ងតោ​ ចំនួន ០២ដេីម

៧- កាំបិតចិតបន្លែ​ ចំនួន ០១ដេីម

៨- សោ មួយចំនួន

៩- សោម៉ូតូ​ ចំនួន ០២គ្រាប់

១០- ដុំថ្ម​ មួយចំនួន

១១- ស្លាកលេខម៉ូតូ​ ០២សន្លឹក​ (កណ្ដាល​ 1R-1273) (កណ្ដាល​ 1N-3746)

១២- សំបកគ្រាប់កាំភ្លេីង​ ចំនួន០១គ្រាប់។

បច្ចុប្បន្ន​ ជនសង្ស័យកំពុងសាកសួរ​ និងឈានទៅកសាង​សំណុំរឿង​ បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី​៕ ដោយ ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង