អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតអ្នកជំងឺម្នាក់ រស់នៅលើក្រុងកោះរ៉ុង

 

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ទៅទទួលបុរសម្នាក់ រស់នៅក្រុងកោះរ៉ុង ដែលមានអាការៈចុកពោះខ្លាំង ដើម្បីបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ។

លោកគ្រូពេទ្យ ប្រចាំការនៅលើក្រុងកោះរ៉ុង បញ្ជាក់ថា ស្ថានភាពអ្នកជំងឺខាងលើនេះ គឺទាមទារត្រូវបញ្ជូនយកមកពិនិត្យព្យាបាល ឱ្យបានទាន់ពេល នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសអ្នកជំងឺរូបនេះ ឈ្មោះ គង់ ទិត្យ អាយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ នៅវត្តព្រែកស្វាយ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង