ក្រុមអ្នកជំនាញការ គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ចុះពិនិត្យការអភិវឌ្ឍ នៅតំបន់រុនតាឯក និងពាក់ស្នែង

ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញការចំពោះកិច្ច នៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះទៅពិនិត្យការអភិវឌ្ឍ នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ជាទីដែល រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ធ្វើការផ្លាស់ប្តូរទីលំនៅ ចេញពីរមណីយដ្ឋានអង្គរ។

អមដំណើរចុះពិនិត្យនេះ មានវត្តមាន លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងលេខាធិការដ្ឋាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

ក្រុមអ្នកជំនាញការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់តម្លៃលេចធ្លោនៃរមណីយដ្ឋានអង្គរ ដោយបន្តលើកឲ្យគោរព និងស្របតាមគោលការណ៍ របស់អង្គការយូណេស្កូ។

បន្ថែមពីនោះ ក្រុមអ្នកជំនាញការបានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះការអភិវឌ្ឍ ដែលកំពុងមាននៅតំបន់ទាំងពីរខាងលើ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

អត្ថបទដែលជាប់ទាក់ទង