ព្រឹកថ្ងៃចន្ទននេះ កម្លាំងចម្រុះ បានរកឃើញបុរសរងគ្រោះ លង់ទឹកសមុទ្រឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ឃើញហើយ

ខេត្តព្រះសីហនុ ៖ កងកម្លាំងសមត្ថកិច្ចចម្រុះពាក់ព័ន្ធ រួមជាមួយបុគ្គលិកក្រុមហ៊ុន ជីធីវីសី របស់អ្នកឧកញ៉ា ទៀ វិចិត្រ បានសហការគ្នាស្វែងរកបុរសរងគ្រោះ ដែលលង់ទឹកសមុទ្របាត់ខ្លួន កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែមិថុនា ​ពេលជនរងគ្រោះ ចុះ​ជួយសង្រ្គោះកូនប្រុស នៅចំណុចឆ្នេរ​អូរឈើទាល​ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែមិថុនា ម្សិលកមិញនោះឃើញហើយ​។

សមត្ថកិច្ច ឲ្យដឹងថា សាកសពជនរងគ្រោះ ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស អាយុ ៤៣ឆ្នាំ បានបាត់ខ្លួនកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ហើយ បានអណ្តែតសពទ្បើង នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្បែរពោង សញ្ញាសម្គាល់ពណ៌ក្រហម។

បច្ចុប្បន្ន សមត្ថកិច្ចចម្រុះ បានប្រគល់សាកសពជនរងគ្រោះ ជូន​ក្រុមគ្រួសារសាច់ញាតិនៃសព យកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ នៅព្រឹកថ្ងៃដដេលនេះ៕

អត្ថបទដែលជាប់ទាក់ទង