ស្ត្រីម្នាក់មកអង្គុយយំ លើស្ពានជ្រោយចង្វារថ្មី ឲ្យប្តីមកយកទើបព្រមទៅផ្ទះវិញ
រាជធានីភ្នំពេញ ៖ តើមាននរណា បាត់ប្រពន្ធដែរទេ សូមអញ្ជើញទៅយកផង កំពុងអង្គុយទ្រហោយំលើស្ពានជ្រោយចង្វារថ្មី..?។
មានស្ត្រីវ័យក្មេងម្នាក់ បានមកអង្គុយយំ សោកសង្រេង នៅលើស្ពានជ្រោយចង្វារថ្មី ដោយមិនដឹងមូលហេតុច្បាស់។ ទោះបីជា លោកឪពុក របស់គាត់ មកអង្វរ ឲ្យវិលត្រឡប់ទៅផ្ទះវិញបែបណាក្តី ក៏នារីរូបនេះមិនព្រមដែរ ដោយស្រដីប្រាប់ទៅ លោកឪពុកថា ទាល់តែប្តី របស់នាងមកទទួល ទើបនាងព្រម វិលត្រឡប់ទៅផ្ទះវិញ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ៩យប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣៕