លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា២លានរៀល ជួយដល់កុមារីម្នាក់ កំពុងប្រតិកម្មថ្នាំកំរិតធ្ងន់ធ្ងរ
រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងពីស្ថានភាពជំងឺ របស់កុមារីរងគ្រោះភ្លាម គឺនៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី បានចាត់តំណាងឲ្យមាំយកថវិកាចំនួន ២លានរៀល យកទៅឧបត្ថម្ភដល់គ្រួសារកុមារីអ្នកជំងឺម្នាក់ ដែលប្រតិកម្មថ្នាំកំរិតធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយស្ថានភាពរស់នៅ របស់ឳពុកម្តាយ ស្ថិតក្នុងគ្រួសារក្រីក្រ ខ្វះខាតអាហារហូបចុក និងថវិកា សម្រាប់ចំណាយផ្សេងៗ ក្នុងកំឡុងពេលស្នាក់នៅមន្ទីរពេទ្យ។
ក្រោយទទួលបានថវិកា អាណាព្យាបាលកុមារីអ្នកជំងឺ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសារ របស់គាត់ នៅពេលនេះ៕