ស្នងការ​នគរបាលខេត្តកំពត ព្រមានម្ចាស់យានយន្ត ចតគ្មានសណ្តាប់ធ្នាប់

ខេត្តកំពត ៖ ស្នងការ​នគរបាល ខេត្តកំពត គឺលោក ម៉ៅ ចន្ទមធុរិទ្ធ រំលឹកដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ឱ្យកែប្រែទម្លាប់ នៃការចតរថយន្ត ឬមធ្យោបាយគ្រប់ប្រភេទ របស់ខ្លួន ដើម្បីឱ្យខេត្តនេះ កាន់តែមានសណ្តាប់ធ្នាប់ល្អ..។

លោកសង្កត់ធ្ងន់ថា នៅពេលរូបលោក កម្មង់ទិញឡានស្ទូច មកដល់ នឹងបញ្ជារឱ្យអូស រថយន្ត ដែលចតគ្មានសណ្តាប់ធ្នាប់ ឬមិនប្រកាន់ស្តាំយកមកទុកនៅស្នងការ ដើម្បីមានវិធានការ។

លោកស្នងការបញ្ជាក់ថា ពេលនេះ ចំពោះការចតយានយន្តគ្មានរបៀប នៅតាមផ្លូវសាធារណៈ សមត្ថកិច្ច បានបន្តណែនាំអប់រំ ប៉ុន្តែនៅពេលខាងមុខ នឹងឈប់ណែនាំទៀតហើយ ៕

អត្ថបទដែលជាប់ទាក់ទង