នាវាកងទ័ពជើងទឹកអូស្ត្រាលី មួយគ្រឿងឈ្មោះលេខ FFH-157 នឹងចូលចតនៅកំពង់ផែស្វយ័ត្នអន្តរជាតិ ក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ

ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹកអូស្ត្រាលី ០១ គ្រឿង ឈ្មោះលេខ FFH-157 នឹងចូលចតនៅកំពង់ផែស្វយ័ត្នអន្តរជាតិ ក្រុងព្រះសីហនុ នៅវេលាម៉ោង ០៨:៣០ នាទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ បថ្ងៃពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ច ដើម្បីបង្កើនសុឆន្ទៈ រវាងប្រទេសទាំង ០២ អូស្ត្រាលី-កម្ពុជា។

ដំណើរទស្សនកិច្ចនេះ ខាងភាគីអូស្ត្រាលី នឹងមានពិធីជប់លៀងផ្លូវការ រៀបចំដោយនាវា Perth នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ នាវា Perth នឹងមានកម្មវិធីចូលជួបសំដែងការគួរសមជាមួយ មេបញ្ជាការមូលដ្ឋានសមុទ្ររាម។

សកម្មភាពដើរសន្តិភាព និងសន្តិសុខនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ រួមមានដំណើរទេសចរណ៍  និងការបង្ហាញអំពីប្រតិបត្តិការ ទូកតូចបច្ចេកទេសពន្លត់អគ្គីភ័យ និងអាហារថ្ងៃត្រង់ នៅលើទូកជូនដល់ នាយនាវី នារី នៃកងទ័ពជើងទឹកកម្ពុជា ចំនួន ៨រូប។ ក្នុងនោះ ក៏មានកម្មវិធីប្រកួតបាល់ទះ មិត្តភាព រវាងនាយនាវី កងទ័ពជើងទឹកកម្ពុជា និងនាវិកនាវា Perth នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។

+ លក្ខណៈបច្ចេកទេស ៖

– នាវាឈ្មោះ PERTH – FFH 157 (Anzac Class FFH)

– មេបញ្ជាការ វរនាវីទោ BEN DALTON

– បណ្ដោយប្រវែង  ១១៨ ម៉ែត្រ

– ទទឹងប្រវែង  ១៤.៨ ម៉ែត្រ

– ជម្រៅទឹក  ៦.៤ ម៉ែត្រ

– ទម្ងន់ផ្ទុក  ៣,៩០០ តោន

– មានឧទ្ធម្មភាគចក្រ MH60-Rabbit Seahawk

– មេបញ្ជាការហោះហើរ (អាកាសយាននិក  វរនាវីត្រី Patrick Mc Guire

– មាននាវិកសរុប ១៩០នាក់ (នាយនាវី ៣២នាក់ និងនាវិក ១៥៨នាក់)៕

អត្ថបទដែលជាប់ទាក់ទង