ជម្លោះអ្នកជិតខាង រឿងកាន់ក្បាល បង្ករជាហឹង្សារកាប់របួសជនរងគ្រោះម្នាក់ ដេជាច្រើនថ្នេ និងបន្តកាប់សមត្ថកិច្ចរម្នាក់ រងបួសធ្ងន់
ខេត្តត្បូងឃ្មុំ ៖ មន្ត្រីនគរបាលស្រុកត្បូងឃ្មុំម្នាក់រង របស់ធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ដោយសារជនសង្ស័យកាប់ ក្នុងប្រតិបត្តិការចុះជួយអន្តរាគមន៍ដល់ ប្រជាពលរដ្ឋ ដែលមានជម្លោះ នៅភូមិ១៥ ឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០២៤។
ជនសង្ស័យមិនព្រមសហការ ហើយនៅតែបន្តធ្វើសកម្មភាពតដៃ សមត្ថកិច្ច ក៏ប្រើសិទ្ធិការពារខ្លួនបាញ់ភ្ជុចដី ហើយក៏ផ្លាតត្រូវកំភួនជើងជនសង្ស័យ ទើបចាប់ខ្លួនបាន។
ប្រភពព័ត៌មានពី សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពី ប្រជាពលរដ្ឋថា មាករណីហឹង្សានៅភូមិ១៥ ឃុំជុប ស្រុកត្បូងឃ្មុំ មេប៉ុស្តិ៍រដ្ឋបាលឃុំជុប បានចាត់ឱ្យលោកនាយរងប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីពីរនាក់ ព្រមទាំង ប្រជាការពារម្នាក់ បានចុះទៅកាន់ផ្ទះកើតហេតុ ដែលមានម្ចាស់ឈ្មោះ ប្រាក់ ទ្រី ក្នុងបំណងជួយអន្តរាគមន៍ តែមិនទាន់ដល់ផ្ទះកើតហេតុផង ក៏ត្រូវជនសង្ស័យស្ទាក់កាប់តាមផ្លូវរបណ្តាលឱ្យ អនុសេនីយ៍ឯក កែវ សុភ័ក្រ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ត្រូងត្រង់កំភួនដៃ ឆ្វេង របួសធ្ងន់ និងបន្តដេញកាប់លើ លោកអនុសេនីយ៍ទោ ត្រា សុណារិន ជានាយរងប៉ុស្តិ៍នគរបាល រដ្ឋបាលជប់ ពីក្រោយជាច្រើនកាំបិត បន្ថែមទៀត តែមិនត្រូវ។
ជនសង្ស័យ នៅតែបន្តសកម្មភាពដេញកាប់ កម្លាំងសមត្ថកិច្ចក៏សិទ្ធិការពារខ្លួនបាញ់ភ្ជុចដី មួយគ្រាប់ បណ្តាលឱ្យគ្រាប់កាំភ្លើងផ្លាត ត្រូវកំភួនជើងឆ្វេង របស់ជនសង្ស័យ ឈ្មោះ យ៉េង ស្រស់ ដួលទៅលើដីទើបសមត្ថកិច្ចចាប់ខ្លួនបាន។
ប្រភពដដែលឱ្យដឹងទៀតថា កាលពីថ្ងៃទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាច នៅចំណុចមុខផ្ទះឈ្មោះ អ៊ិន យ៉េង ភេទស្រី អាយុ ៦៥ឆ្នាំ ស្ថិតនៅភូមិ១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ មានជនសង្ស័យឈ្មោះ យ៉េង ស្រស់ ភេទប្រុស អាយុ ២៧ឆ្នាំ បានយកកាំបិតកាប់លើបុរសឈ្មោះ ម្នាក់ឈ្មោះ ប្រាក់ ទ្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាល ០១កន្លែង មូលហេតុជនសង្ស័យខឹងនឹងជនរងគ្រោះ កាន់ក្បាលបងប្រុសរបស់ខ្លួន។
ក្រៅពីជនសង្ស័យខាងលើ ក៏មានឈ្មោះ យ៉េង ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំ និងឈ្មោះ យ៉េង សុខឃីម ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ ត្រូវជាបងបង្កើត របស់ជនសង្ស័យ បានមករារាំងកម្លាំងសមត្ថកិច្ច ដោយព្យាយាមនាំជនសង្ស័យ ជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុ រហូតដល់ចំណុចផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ទើបកម្លាំងសមត្ថកិច្ច ស្ទាក់ចាប់ជនសង្ស័យ បានទាំង ៣នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។
បើតាម លោកវរៈសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យឈ្មោះ យ៉េង ស្រស់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព កម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ចំណែក លោកអនុសេនីយ៍ឯក កែវ សុភ័ក្រ ដោយស្ថានភាព របួសធ្ងន់ ក៏ត្រូវបញ្ជូនបន្តទៅព្យាបាល នៅរាជធានីភ្នំពេញ។ ជុំវិញករណីនេះលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពី លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ ខាងលើ ដើម្បីចាត់ការតាមនីតិវិធី៕