ជនជាតិចិន បើកឆាកកាប់ចាក់គ្នា ស្លាប់ម្នាក់នៅថ្ងៃចន្ទនេះ ខណៈពលរដ្ឋខ្មែរកំពុងព្រួយបារម្ភ

ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ នៅម៉ោងជិត ៥ល្ងាច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីអំពើហឹង្សាកាប់ចាក់គ្នា មួយករណីនៅក្នុងសណ្ឋាគារ “ហាយជឺកាង” មានទីតាំង នៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ ដែលស្លាប់ឈ្មោះ CHENG GUI YANG ភេទប្រុស សញ្ជាតិចិន (មុខរបរមិនពិតប្រាកដ)។

ប្រភព បន្តទៀតថា ភាគីជម្លោះ ដែលជាភាគីជនដៃដល់ គឺជាជនជាតិចិនដូចគ្នា បានរត់គេចខ្លួនបាត់ស្រមោល។

ទោះជាបែបនេះក្តី សមត្ថកិច្ច កំពុងចុះស៊ើបអង្កេតស្រាវ ដើម្បីឈនទៅកំណត់មុខសញ្ញា ជនល្មើសនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង