អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រយទៅដឹកស្ត្រីអ្នកជំងឺម្នាក់ រស់នៅលើក្រុងកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីម្នាក់ដែលមានអាការៈចុកថប់ដង្ហើម (បញ្ហាបេះដូង) ពីលើក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីដឹកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរងគ្រោះឈ្មោះ វ៉ាត ស្រីកែវ អាយុ ១៤ឆ្នាំ រស់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីអ្នកជំងឺ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង