សមត្ថកិច្ច កំពុង​ស្វែងរក​ម្ចាស់​ក្របី​១​ក្បាល ដេញ​វ័ធ​មនុស្ស​​របួសធ្ងន់​ស្រាល​៦នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​ ៦​នាក់ (​ស្រី​ចំនួន​៣​នាក់​) បាន​រង​របួសធ្ងន់​ស្រាល ដោយសារ​សត្វ​ក្របី​ឡើង​​ ក មួយ​ក្បាល បានរត់ប្រសាចតាមទីសារធារណៈ​ដេញ​វ័ធ មនុស្សម្នាធ្វើដំណើរតាមផ្លូវ កាលពី​ម៉ោង​ប្រមាណ​ជាង ​១០ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ភូមិ​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត​។

សមត្ថកិច្ច​នគរបាលមូលដ្ឋាន បានឲ្យដឹងថា មានជន​រង​គ្រោះ ប្រុស​ស្រី​ចំនួន ​២​នាក់ បាន​រង​របួសធ្ងន់ ដោយសារ​ក្របី​វ័ធ។ ហើយ ជនរងគ្រោះទី១ មានឈ្មោះ ហង្ស ខៀវ ភេទ​ប្រុស អាយុ​ ៤៨​ឆ្នាំ នៅ​ភូមិ​គីឡូ​ត៌​ម៉ែត្រ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត និងជន​រង​គ្រោះ ទី​២-​ឈ្មោះ សុវណ្ណ ស្រី​លាក់ ភេទ​ស្រី អាយុ​ ៣៧​ឆ្នាំ មុខរបរ​លក់​បាយ មានស្រុក​កំណើត​នៅ ​ខេត្តបាត់ដំបង ។ ក្នុង​នោះ​មាន​ម៉ូតូ​មួយ​ចំនួន​ ក៏​ត្រូវ​ក្របី​មួយ​ក្បាល​នេះ វ័ធ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផង​ដែរ ។ ភ្លាមៗនោះ ជន​រង​គ្រោះ ត្រូវ​បានដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍ របស់សមត្ថកិច្ច បានឲ្យ​ដឹង​ថា ក្របី​ឡើងក​មួយ​ក្បាល បាន​បោល​ចេញពី​ភូមិ​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​បោល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ រួច​ចូល​ក្នុង​ផ្សារ ហើយ​បាន​បោល​វ័ធ ទៅ​លើ​ជន​រង​គ្រោះ កំពុង​តែ​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។

ប្រភព​បាន​បន្ត​ថា ​ក្របី​ឡើងក​មួយ​ក្បាល​នោះ បាន​ព្យាយាម​បោល​ដេញ​វ័ធ​អ្នកស្រុក និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ចំនួន តាម​ផ្លូវ​បេតុង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ផង​ដែរ ។

ទោះជាបែបនេះក្តី ក្របី​ឡើង ក​ មួយ​ក្បាលនេះ ត្រូវ​បានសមត្ថកិច្ច និងប្រជាពលរដ្ឋ​ នាំ​គ្នា​ដេញ​តាម​ព័ទ្ធ​ចាប់ ​ដើម្បី​កុំ​ឲ្យ​បោលដេញ​វ័ធ​មនុស្ស តាមផ្លូវសាធារណៈជាបន្ត​ទៀត​។

ចំពោះករណីនេះ លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ​​បាន​បញ្ជាក់ថា ក្របី​មួយ​ក្បាល​លើ​នេះ ត្រូវ​បាន​កម្លាំងសមត្ថកិច្ច របស់ ​លោក​ ព័ទ្ធ​ចាប់​បាន​ហើយ ដោយ​ប្រើ​ពេល​​២​ម៉ោង និង​កំពុង​ស្វែងរក​ម្ចាស់​ក្របី ដើម្បីឲ្យ​ចូលខ្លួន​មក​ដោះស្រាយ ជាមួយ ​ជន​រង​គ្រោះ និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ អ្នក​ដទៃ ​៕ ប្រភព ៖ កោះសន្តិភាព

Picture
Picture
Picture
Picture
Picture
Picture
អត្ថបទដែលជាប់ទាក់ទង