សម្តេចតេជោ ហ៊ុន សែន អបអរបានជ័យជំនះ កីឡាបាល់ទាត់ កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល ៤-០
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារ អបអរសាទរ និងកោតសរសើរ ចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់ នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល (CAM 4-0 TLS) ដែលទើបបានប្រកួតចប់ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្តេចតេជោ បានជូនពរក្រុមកីឡាករកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការប្រកួតជាបន្តទៀត៕